របៀបដំណើរការ
ស្ថានទូតអាមេរិកកំពុងបើកលក់នូវរបស់របរដែលសល់ពីការប្រើប្រាស់តាមរយៈការដេញថ្លៃនៅលើអ៊ីនធើណិត។ ការដេញថ្លៃនីមួយៗនឹងត្រូវដាក់អោយដំណើរការក្នុងរយៈពេលកំណត់ណាមួយដោយមានបញ្ជាក់យ៉ាងច្បាស់លាស់អំពីកាលបរិច្ឆេទបើកនិងកាលបរិច្ឆេទបិទ។ ពត៌មាននេះអាចរកបាននៅលើផ្ទាំងពត៌មាននៃគេហទំព័រ។ ជាធម្មតា ពត៌មាននឹងត្រូវបង្ហាញពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រដោយមានរយៈពេលពីរសប្តាហ៍។ អំឡុងពេលនោះ អ្នកអាចចូលរួមដោយសកម្មក្នុងការដេញថ្លៃនូវរបស់របរដែលសល់ពីការប្រើប្រាស់ទាំងនោះបាន។
ចំនួននៃការដេញថ្លៃជាអតិបរមាសំរាប់ឡូត៍នីមួយៗត្រូវបានកំនត់បង្ហាញនៅតាមឡូត៍នោះ។ អ្នកអាចតំលើងចំនួនដេញថ្លៃបានស្របទៅតាមរូបីយប័ណ្ណដុល្លាអាមេរិក។ ក្នុងអំឡុងពេលដេញថ្លៃ អ្នកគួរតាមដានការដេញថ្លៃរបស់អ្នក ដើម្បីអ្នកអាចធ្វើប្រតិកម្មបានប្រសិនណាបើមានការវិវឌ្ឍណាមួយកើតឡើង។
អ៊ីម៉េលដែលផ្ញើរទៅកាន់អ្នកឈ្នះ មាន link ទៅកាន់ពាក្យចុះឈ្មោះចូលរួមដេញថ្លៃ ដែលអ្នកអាចពិនិត្យមើលការដេញថ្លៃរបស់អ្នកបាននៅពេលអ្នកបានចុះឈ្មោះចូលជោគជ័យ។
***កំណត់សម្គាល់: ប្រសិនបើអ្នកបោះបង់ចោលនូវឡូត៍ដែលអ្នកបានដេញថ្លៃ នោះអ្នកនឹងត្រូវបានហាមឃាត់ក្នុងការចូលរួមដេញថ្លៃនាពេលខាងមុខ***
ការទូទាត់ប្រាក់មកកាន់ស្ថានទូតអាមេរិក
អ្នកអាចទូទាត់ប្រាក់សំរាប់ឥវ៉ាន់របស់អ្នកបានតាមរយៈការផ្ទេរប្រាក់ចូលទៅក្នុងគណនេយ្យធនាគារ CAMPU Bank៖
ឈ្មោះធនាគារ : CAMBODIAN PUBLIC BANK
ឈ្មោះគណនី : U.S. EMBASSY, PHNOM PENH
លេខគណនី : 010-02-13-02151-6
ស្វីវកូដ : CPBLKHPP
1, ក្នុងប្រអប់ “Message to recipient” ចូរបំពេញពាក្យ “Auction” ហើយនឹងលេខឡូត៍ដែលអ្នកបង់ប្រាក់
2, ក្នុងប្រអប់ “Variable symbol” ចូរបំពេញ លេខសំគាល់ពិសេសរបស់អ្នក ដែលអ្នករកឃើញនៅលើ “ពត៌មានអ្នកឈ្នះ” លើគេហទំព័រដេញថ្លៃ។
3, ក្នុងប្រអប់ “Amount” បំពេញចំនួនទឹកប្រាក់សរុបដេញថ្លៃរបស់អ្នកជារូបីយប័ណ្ណដុល្លាអាមេរិក
ក្នុងករណីដែលអ្នកបានដេញថ្លៃឈ្នះលើសពីមួយឡូត៍ អ្នកអាចទូទាត់ប្រាក់សរុបនូវឡូត័ទាំងអស់នៅលើវិក័យប័ត្រតែមួយបាន ក៏ប៉ុន្តែត្រូវតែកំនត់អោយច្បាស់ពីឡូត៍នីមួយៗដូចចែងក្នុងចំនុចទី១ខាងលើ។ អ្នកអាចយកឥវ៉ាន់ចេញបានដរាបណាបានបង់ប្រាក់គ្រប់ចំនួន។ ការទូទាត់ប្រាក់ចាត់ទុកថាបានជោគជ័យនៅពេលដែលប្រាក់នោះចូលដល់គណនេយ្យធនាគាររបស់ស្ថានទូត។
ចំណាំ់់៖ ការផ្ទេរប្រាក់ពីគណនីធនាគាររបស់អ្នកទៅកាន់គណនីធនាគាររបស់ស្ថានទូតអាមេរិកអាចប្រើពេលជាងមួយថ្ងៃ។ អ្នកនឹងមិនអាចមកទទួលយកទំនិញបានទេ ប្រសិនបើការទូទាត់ប្រាក់របស់អ្នកមិនបានបង្ហាញនៅក្នុងគណនីធនាគាររបស់ស្ថានទូតអាមេរិក។
ការទូទាត់ប្រាក់ពន្ធទៅសាខាគយរាជធានីភ្នំពេញ
សូមបង់ប្រាក់ពន្ធ 26.50% (លើកលែងតែរថយន្ត និងម៉ូតូ) ទៅកាន់សាខាគយរាជធានីភ្នំពេញ តាមរយ:ធនាគារ ABA BANK ដោយត្រូវទៅបង់ប្រាក់ឬផ្ទេរប្រាក់។ សូមប្រគល់ប្រតិបត្តិការផ្ទេរប្រាក់មកកាន់ស្ថានទូត។
ចំពោះយានយន្តត្រូវបង់ពន្ធនៅនាយកដ្ឋានគយ និងរដ្ឋាករ។ សូមចំណាំថាការផ្ទេរប្រាក់តាមអេឡិចត្រូនិចមិនត្រូវបានអនុញ្ញាតទេ។
ឈ្មោះគណនីធនាគារ : Chhum Sophea
លេខគណនី : 000386053
ដាក់សំគាល់ : ការទូទាត់ប្រាក់ពន្ធនៃការដេញថ្លៃឥវ៉ាន់របស់ស្ថានទូតអាមេរិក និងលេខឡូត៍
ការទូទាត់ប្រាក់៖ អ្នកដេញថ្លៃឈ្នះត្រូវទូទាត់ប្រាក់សរុបទៅកាន់គណនីធនាគាររបស់ស្ថានទូតអាមេរិក ដោយមិនអាចដកប្រាក់វិញបានក្នុង រយៈពេល48ម៉ោងបន្ទាប់ពីការជូនដំណឹង។ វិធីសាស្រ្តលម្អិតពីការផ្ទេរប្រាក់នឹងត្រូវបានផ្ដល់ជូនទៅអ្នកដេញថ្លៃឈ្នះ។ ស្ថាប័ននានាដូចជា អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងពាក់ពន្ធ័ អាចប្រឹក្សាជាមួយមន្ត្រីគយសម្រាប់ការដាក់ពាក្យសុំលើកលែងពន្ធ។
ចំពោះពន្ធនាំចូលគឺត្រូវបានគណនាដោយយកចំនួនទឹកប្រាក់ដេញថ្លៃឈ្នះគុណនឹងអត្រាពន្ធដែលបានកំណត់សម្រាប់ទំនិញនីមួយៗ។ សម្រាប់ទំនិញទូទៅ(លើកលែងយានយន្ត) អត្រាពន្ធដែលត្រូវអនុវត្តគឺ 26.5%
រាល់ការរៀបចំ និងចំណាយទាំងអស់សម្រាប់ដកយកទំនិញដែលបានទិញគឺកាតព្វកិច្ចរបស់អតិថិជន។
ក្នុងករណីដែលអ្នកទិញខកខានក្នុងការយកឡូត៍ដែលបានឈ្នះចេញពីកន្លែងលក់នៅម៉ោង 17:00 នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 ស្ថានទូតសហរដ្ឋអាមេរិកបានចាត់ទុកអ្នកដេញថ្លៃឈ្នះបានបោះបង់ចោលឡូត៍ សិទ្ធិដេញថ្លៃ និងប្រាក់ដែលបានទូទាត់រួច។
ការយកឥវ៉ាន់ចេញ
ត្រូវតែធ្វើការទូទាត់ប្រាក់ពន្ធទៅសាខាគយរាជធានីភ្នំពេញជាមុនស៊ិន មុននឹងមកយកឥវ៉ាន់ចេញ។
ដើម្បីយកឥវ៉ាន់របស់អ្នកចេញ អ្នកត្រូវបង្ហាញដូចជា វិក័យប័ត្របង់ប្រាក់តាមធនាគារមកកាន់ស្ថានទូតអាមេរិក វិក័យប័ត្របង់ប្រាក់ជាមួយសាខាគយរាជធានីឬក៏ព្រីនចេញនូវការផ្ទេរប្រាក់តាមធនាគារអនឡាញ រួមទាំងអត្តសញ្ញាណប័ណ្ណ។
ឥវ៉ាន់ទាំងឡាយណាដែលត្រូវបានបង់ប្រាក់រួចហើយ តែមិនត្រូវបានមកយកក្នុងរយៈពេលកំនត់ នឹងត្រូវបានចាត់ជាអសាបង់ហើយអាចមិនអោយយកផងទេ។ ក្នុងករណីពិសេស អ្នកគួរទាក់ទងមកអ្នកគ្រប់គ្រងការដេញថ្លៃដើម្បីរៀបចំកាលវិភាគនិងពេលវាលាណាមួយដើម្បីមកយកឥវ៉ាន់របស់អ្នក។
បន្ទាប់ពីអ្នកបង់ប្រាក់សំរាប់ឥវ៉ាន់បានជោគជ័យរួចហើយ បុគ្គលិករបស់យើងនឹងយកឥវ៉ាន់របស់អ្នកមកដាក់នៅខាងមុខអគារ។ ចាប់ពីពេលនោះឯង អ្នកក្លាយជាម្ចាស់កម្មសិទ្ធិនៃឥវ៉ាន់នោះ។ អ្នកត្រូវទទួលខុសត្រូវពេញទីក្នុងការរៀបចំនិតិវិធីយកឥវ៉ាន់ចេញពីស្ថានទូតអោយទាន់ពេលវេលា។ ប្រសិនបើអ្នកយកឥវ៉ាន់មិនទាន់ស្របតាមកាលកំនត់នោះទេ នោះនឹងត្រូវចាត់ទុកថាអ្នកបានបោះបង់ចោលឥវ៉ាន់នោះហើយ។